សេចក្តីជូនដំណឹង( 2013-04-24 11:25:00)

សេចក្តីជូនដំណឹង

               កាយរឹទិ្ធជាតិកម្ពុជា មានកតិ្តយសសូមផ្សព្ធផ្សាយដំណឹងដល់កាយរឹទិ្ធ​ទាំងអស់ឲ្យបានជ្រាបថា៖ អង្គការ​ ពិភពលោកនៃចលនាកាយរឹទិ្ធប្រចាំ តំបន់អាស៊ី-ប៉ាស៊ីហិ្វករួមសហការជាមួយសមាគមកាយរឹទិ្ធជប៉ុន នឹងរៀបចំកម្មវិធី “ការបោះជំរំកាយរឹទិ្ធតំបន់អាស៊ី-ប៉ាស៊ីហិ្វកលើកទី៣០” (30th APR Scout Jamboree) ចាប់ពីថៃ្ងទី០១ ដល់ថៃ្ងទី០៧ ខែសីហា ឆ្នាំ២០១៣ នៅតំបន់ Kirara-hama ទីក្រុង Yamaguchi ខេត្ត Yamaguchi ប្រទេសជប៉ុន។ តាមការប៉ាន់ស្មានរបស់WOSM-APR និង​សមាគមកាយរឹទិ្ធជប៉ុន នឹងមានកាយរឹទិ្ធចូលរួមក្នុងព្រឹតិ្តការណ៍នេះប្រហែល ១៤០០០ នាក់ ក្នុងនោះមានចំនួនប្រហែល ២០០០ នាក់ជាកាយរឹទិ្ធបរទេសមកពីក្នុងតំបន់ និងជុំវិញពិភពលោក។ ដើម្បីលើកស្ទួយកិត្យានុភាពកាយរឹទិ្ធជាតិកម្ពុជា និង លើកទឹកចិត្តកាយរឹទិ្ធ ដែលមានលទ្ធ​ភាពក្នុងការចំណាយថវិកា ផ្ទាល់ខ្លួនចូលរួមក្នុងព្រឹតិ្តការណ៍អន្តរជាតិខាងលើ កាយរឹទិ្ធជាតិកម្ពុជានឹងប្រកាសជ្រើសរើស​​កាយរឹទិ្ធជាច្រើនរូប ដូចមាន ចែងក្នុងលក្ខខណ្ឌខាងក្រោម៖

               ១. លក្ខខណ្ឌនៃការជ្រើសរើសកាយរឹទិ្ធទាំង០២ភេទ៖

  • សមាជិកពេញសិទិ្ធនៃកងឯកភាពដែលទទួលស្គាល់ និងបំពាក់កនែ្សងដោយកាយរឹទិ្ធជាតិកម្ពុជា
  • អ្នកចូលរួម(Participants) ត្រូវមានអាយុចាប់ពី ១២ឆ្នាំ - ១៧ឆ្នាំ
  • អ្នកស្ម័គ្រចិត្តអន្តរជាតិ(IST-International Service Team) ត្រូវមានអាយុចាប់ពី ១៨ឆ្នាំ - ៤៥ឆ្នាំ
  • ចេះភាសាអង់គ្លេសដែលអាចប្រាស្រ័យទាក់ទងបាន
  • មានសមត្ថភាព និងចំណេះដឹងជំនាញកាយរឹទិ្ធ និងចំណេះដឹងទូទៅជាតិ និងអន្តរជាតិទូលំទូលាយ
  • មានស្មារតីទទួលខុសត្រូវ មានសមត្ថភាពសម្របខ្លួនទៅនឹងបរិយាកាសផ្សេងៗ និងរស់នៅជាក្រុម
  • មានសុខភាពល្អពេញលេញ។

               ២. នីតិវិធីនៃការដាក់ពាក្យ និងជ្រើសរើស៖

  • កាយរឹទិ្ធត្រូវមកទំនាក់ទំនងស្នើសុំទម្រង់បែបបទ និងដាក់ជូនទីស្នាក់ការកាយរឹទិ្ធ​ជាតិកម្ពុជារាជធានី ខេត្តនីមួយៗ
  • កាយរឹទិ្ធ​ជាតិកម្ពុជា រាជធានី ខេត្តពិនិត្យ និងវាយតម្លៃរួចហើយ ត្រូវរៀបចំ និងចាត់បញ្ជូនសំណុំ  ឯកសារទាំងអស់មក​កាន់គណៈស្នងការជាតិនៃកាយរឹទិ្ធជាតិកម្ពុជា
  • គណៈស្នងការជាតិពិនិត្យលក្ខណៈសម្បតិ្ត ដើម្បីមកបំពេញបែបបទសើ្នសុំទិដ្ឋាការ ទិញសំបុត្រយន្ត​ហោះ និងការហឹ្វកហាត់ជំនាញកាយរឹទិ្ធ និងជំនាញផេ្សងៗមុនចេញដំណើរ។

               ៣. តម្លៃប៉ាន់ស្មានសម្រាប់កាយរឹទិ្ធម្នាក់ៗ៖

  1. ថៃ្លចុះបញ្ជីការ (Registration Fee)                               USD      325
  2. ថ្លៃសំបុត្រយន្តហោះ (Air Ticket)                                  USD     600     to       700 USD
  3. ថ្លៃទិដ្ឋាការ (Visa Fee)                                                USD       30                            

                                             ________________________________________

                                             តម្លៃសំរុប                      USD   955    to     1,055

 

          ៤. ការជួបជុំ និងចេញដំណើរ៖

  • កាយរឹទិ្ធដែលបានជាប់ឈ្មោះទាំងអស់ត្រូវជួបជុំគ្នា ដើម្បីហ្វឹកហាត់នៅគណៈស្នងការជាតិចាប់ពីពាក់     កណ្តាល ខែឧសភា ឆ្នាំ២០១៣ ជាកំហិត។
  • កាយរឹទិ្ធទាំងអស់ត្រូវជួបសំណេះសំណាល និងផ្តាំផ្ញើពីសំណាក់ថ្នាក់ដឹកនាំនៃកាយរឹទិ្ធជាតិកម្ពុជា នៅចុងសប្តាហ៏ទីបួននៃខែឧសភា ឆ្នាំ២០១៣ ជាកំហិត។

៥. ទំនាក់ទំនងទទួលពាក្យ និងព័ត៌មានលំអិត៖

ទីស្នាក់ការជាតិក.ជ.ក          បន្ទប់លេខ ២១៩ ជាន់ទី០២ អាគារលេខ៤១ (អាគារមិត្តភាព)

ទីស្តីការគណៈរដ្ឋមន្រ្តី ទូរស័ព្ទ/ទូរសារ៖ ០២៣ ២១​២៥​២៧

E-mail៖ cambodiascouts@yahoo.com

ប្រអប់សំបុត្រលេខ ១៨១ 

លោក ឯម ពិសិដ្ឋ                 ស្នងការជាតិរងកិច្ចការអន្តរជាតិ

ទូរស័ព្ទ៖ 016 666 977 / 012 408 180

E-mail៖ empiseth@cambodiascouts.org.kh  

Skype៖ em.piseth

ទាញយកឯកសារ

2014-02-27 09:53:46
2012-12-19 21:32:59
2012-12-19 21:21:07
2012-12-07 08:52:39
0000-00-00 00:00:00

អាសយដ្ឋាន | ផ្តល់មតិ