ផ្សព្វផ្សាយទូលាយ( 2012-12-19 21:32:59)

 

សូមគោរពជូន

លោក-លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា

និងជាស្នងការកាយរឹទ្ធិជាតិកម្ពុជា រាជធានី ខេត្ត

 

កម្មវត្ថុ៖  សំណើសុំជួយផ្សព្វផ្សាយទូលាយស្តីពីការបោះជំរំអន្តរជាតិ​នៅប្រទេសកូរ៉េ ថ្ងៃទី២៥-២៧ ខែមករា ឆ្នាំ២០១៣

យោង៖   -ចំណារដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​​គណៈរដ្ឋមន្ត្រី និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជាចុះថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១២ ។

            -លិខិតអញ្ជើញរបស់ក្រុមកាយរឹទ្ធិបេកូ ( Baekho Scout Group )  ចុះថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ ២០១២ ។

 

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូនលោក លោកស្រី ជ្រាបថា សមាគមកាយរឹទ្ធិជាតិ​ឥណ្ឌូនេស៊ី​នឹង​រៀប​ចំកម្មវិធីបោះជំរំកាយរឹទ្ធិអន្តរជាតិនៅថ្ងៃទី២៥-២៧ ខែមករា ឆ្នាំ២០១៣ ប្រទេសកូរ៉េ។ ក្រុម​កាយរឹទ្ធិ​បេកូនឹង​ទទួល​រ៉ាប់រង​លើការ​ស្នាក់នៅ​និងការធ្វើដំណើរក្នុងប្រទេស ។ ដោយឡែក​សំបុត្រ​យន្តហោះ ទៅ-មក និងការ​ចំណាយ​​ផ្សេងៗក្នុង​ប្រទេស​ជា​បន្ទុក​​របស់​កាយរឹទ្ធិ​ចូលរួម ។

លក្ខខណ្ឌនៃការចូលរួមមានដូចខាងក្រោម៖

១-កាយរឹទ្ធិប្រុស ឬស្រី

២-មានចំណេះដឹងផ្នែកភាសាអង់គ្លេសអាចនិយាយបាន​ ស្តាប់បាន សរសេរបាន

៣-មានសតិបញ្ញា និងកាយសម្បទាមាំមួន

៤-មានលទ្ធភាពចំណាយដោយខ្លួនឯងលើសំបុត្រយន្តហោះទៅ-មក ប្រហែល ៦៦០ ដុល្លាអាមេរិក

ចំពោះតំលៃសំបុត្រយន្តហោះនេះអាចប្រែប្រួលតាមពេល​វេលា​​ជាក់​ស្តែង ។

បញ្ជាក់៖ សូមផ្ញើឈ្មោះជាអក្សរខ្មែរ-ឡាតាំង និងលិខិតឆ្លងដែនថតចម្លងរបស់កាយរឹទ្ធិដែលមាន​បំណង​ចូល​រួម​ចំនួន ០១ច្បាប់ មកកាន់អគ្គលេខាធិការដ្ឋានកាយរឹទ្ធិជាតិកម្ពុជាឲ្យបានមុនថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១២ ជាកំហិត ។

                   សេចកី្តដូចបានជម្រាបជូនខាងលើ លោក លោកស្រី មេត្តាជ្រាប និងជួយផ្សព្វផ្សាយតាមការគួរ ។

   សូម លោក-លោកស្រី ទទួលនូវសេចក្តីរាប់អានដ៏ជ្រាលជ្រៅ  អំពីខ្ញុំ ។

2014-02-27 09:53:46
2013-04-24 11:25:00
2012-12-19 21:21:07
2012-12-07 08:52:39
0000-00-00 00:00:00

អាសយដ្ឋាន | ផ្តល់មតិ