ផ្សព្វផ្សាយទូលាយ( 2012-12-19 21:21:07)

 

សូមគោរពជូន

លោក-លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា

និងជាស្នងការកាយរឹទ្ធិជាតិកម្ពុជា រាជធានី ខេត្ត

 

កម្មវត្ថុ៖  សំណើសុំជួយផ្សព្វផ្សាយទូលាយស្តីពីការបោះជំរំអន្តរជាតិ “ កាយរឹទ្ធិដើម្បីសន្តិភាព ២០១៣ (International Scout Peace Camp 2013) “

យោង៖   -ចំណារដ៏ខ្ពង់ខ្ពស់របស​ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​​គណៈរដ្ឋមន្ត្រី                                            និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជាចុះថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១២ ។

         -លិខិតលោក Abdullah Rasheed នាយកការិយាល័យនៃអង្គការពិភពលោកនៃចលនាកាយរឹទ្ធិតំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១២ ។

           តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូនលោក លោកស្រី ជ្រាបថា សមាគមកាយរឹទ្ធិជាតិ​ឥណ្ឌូនេស៊ី​នឹង​រៀប​ចំកម្មវិធីបោះជំរំអន្តរជាតិ “     កាយរឹទ្ធិដើម្បីសន្តិភាព ២០១៣ (International Scout Peace Camp 2013) ចាប់ពី​ថ្ងៃទី២៥-៣១ ខែមីនា ឆ្នាំ២០១៣ នៅសាធារណៈរដ្ឋឥណ្ឌូនេស៊ី ។ ក្រោមមូលនិធិអ្នកនាំសារ​សន្តិភាព ​(Messenger of Peace) សមាគម​កាយរឹទ្ធិ​ជាតិ​ឥណ្ឌូនេស៊ីនឹងផ្តល់ការឧបត្ថម្ភលើថ្លៃចុះបញ្ជីការដល់​កាយរឹទ្ធិចំនួន ០២រូប។ ដោយឡែក​សំបុត្រ​យន្តហោះ ទៅ-មក និងការ​ចំណាយ​​ផ្សេងៗក្នុងប្រទេសជាបន្ទុក​របស់កាយរឹទ្ធិចូលរួម ។

លក្ខខណ្ឌនៃការចូលរួមមានដូចខាងក្រោម៖

១-កាយរឹទ្ធិប្រុស ឬស្រីត្រូវមានអាយុចាប់ពី ១៨-២៥ ឆ្នាំ (កើតចន្លោះថ្ងៃទី២៥ មីនា ១៩៨៨ -ថ្ងៃទី៣១ មីនា ១៩៩៥ )

២-មានចំណេះដឹងផ្នែកភាសាអង់គ្លេសអាចនិយាយបាន​ ស្តាប់បាន សរសេរបាន

៣-មានសតិបញ្ញា និងកាយសម្បទាមាំមួន

៤-មានលទ្ធភាពចំណាយដោយខ្លួនឯងលើសំបុត្រយន្តហោះទៅ-មក ប្រហែល ៦៥០ ដុល្លាអាមេរិក

ចំពោះតំលៃសំបុត្រយន្តហោះនេះអាចប្រែប្រួលតាមពេល​វេលា​​ជាក់​ស្តែង ។

បញ្ជាក់៖ សូមផ្ញើឈ្មោះជាអក្សរខ្មែរ-ឡាតាំង និងលិខិតឆ្លងដែនថតចម្លងរបស់កាយរឹទ្ធិដែលមាន​បំណង​ចូល​រួម​ចំនួន ០១ច្បាប់ មកកាន់អគ្គលេខាធិការដ្ឋានកាយរឹទ្ធិជាតិកម្ពុជាឲ្យបានមុនថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១២ ជាកំហិត ។

                   សេចកី្តដូចបានជម្រាបជូនខាងលើ លោក លោកស្រី មេត្តាជ្រាប និងជួយផ្សព្វផ្សាយតាមការគួរ ។

សូម លោក-លោកស្រី ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅ  ពីខ្ញុំ ។

2014-02-27 09:53:46
2013-04-24 11:25:00
2012-12-19 21:32:59
2012-12-07 08:52:39
0000-00-00 00:00:00

អាសយដ្ឋាន | ផ្តល់មតិ