ការបោះជំរំកាយរឹទ្ធិថ្នាក់អន្តរជាតិ Suankularb លើកទី ១៩ នៅខេត្តឈុនបុរី ប្រទេសថៃ( 2012-12-07 08:52:39)

សេចក្តីជូនដំណឹង

 

           កាយរឹទ្ធិជាតិកម្ពុជាសូមជម្រាបជូនលោក-លោកស្រីស្នងការ ជ្រាបថា សមាគម​កាយរឹទ្ធិ​​ប្រទេសថៃ នឹងរៀបចំ​ការបោះជំរំថ្នាក់អន្តរជាតិ Suankulab លើកទី១៩ (19th Suankulab International Scout Jamboree) ចាប់ពីថ្ងៃទី១៨-២៣ ខែធ្នូ ឆ្នាំ២០១២ នៅខេត្តឈុនបុរី ប្រទេសថៃ ។ ក្នុងកម្មវិធីនេះសមាគមកាយរឹទ្ធិ​ប្រទេសថៃ​បាន​អញ្ជើញ​​សមាគមកាយរឹទ្ធិ​បណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក​មក​ចូលរួមក្នុង​

កម្មវិធី​នេះ ។

            លក្ខខណ្ឌនៃការចូលរួមមានដូចខាងក្រោម៖

១-កាយរឹទ្ធិប្រុស ឬស្រីត្រូវមានអាយុចាប់ពី ១៤-១៧ ឆ្នាំ និងមេដឹកនាំកាយរឹទ្ធិអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ

២-មានចំណេះដឹងផ្នែកភាសាអង់គ្លេសអាចនិយាយបាន​ ស្តាប់បាន សរសេរបាន និងមានសុខ​ភាពល្អ

៣-មានលទ្ធភាពចំណាយលើសំបុត្ររថយន្តក្រុង ៧០ ដុល្លាអាមេរិក

៤-ថ្លៃចុះបញ្ជីការចំនួន ៥០ ដុល្លាអាមេរិក

              សរុបសម្រាប់កាយរឹទ្ធិមួយនាក់ត្រូវចំណាយប្រហែល ១២០ ដុល្លាអាមេរិកសម្រាប់កាយរឹទ្ធិចូលរួម ។ ចំពោះតំលៃ​សំបុត្រ​រថយន្តក្រុង​នេះអាចប្រែប្រួលតាមពេល​វេលា​​ជាក់​ស្តែង ។

បញ្ជាក់៖ សូមផ្ញើឈ្មោះជាអក្សរខ្មែរ-ឡាតាំង និងលិខិតឆ្លងដែនថតចម្លងរបស់កាយរឹទ្ធិដែលមាន​បំណង​ចូល​រួម​ចំនួន ០១ច្បាប់ មកកាន់អគ្គលេខាធិការដ្ឋានកាយរឹទ្ធិជាតិកម្ពុជាឲ្យបានមុនថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១២ ជាកំហិត ។

2014-02-27 09:53:46
2013-04-24 11:25:00
2012-12-19 21:32:59
2012-12-19 21:21:07
0000-00-00 00:00:00

អាសយដ្ឋាន | ផ្តល់មតិ