ប្រវត្តិ និង គោលបំណងនៃចលនាកាយរឹទ្ធិ( 2012-01-17 14:36:34)

ប្រវត្តិ  និង គោលបំណងនៃចលនាកាយរឹទ្ធិ

ក- លោក  Baden-Powell

ចលនាកាយ​រឹទ្ធិជាចលនា​យុវភាពមួយបង្កើត​ឡើងដោយលោក ​Robert Stephenson Smyth Lord

Baden-Powell​ដែលគេតែង​ហៅលោកថា​B.P។

លោក ​Baden-Powell ​ជានាយទាហាន​ជាតិអង់គ្លេស​មួយរូបកើតនៅ​ថ្ងៃទី ​២២ ខែ កុម្ភៈ ​ឆ្នាំ១៨៥៧ ​នៅទីក្រុងឡុង​ដ៏ប្រទេសអង់គ្លេស​។ ក្នុងគ្រួសារមួយ​ដែលមានបុត្រជាច្រើ​ន ឪពុករបស់លោក​ B.P បានស្លាប់​នៅពេលដែល​លោក មាន អាយុ​៣ឆ្នាំ ។​តាំងពីក្មេង​មកលោក B.P​ ចូលចិត្តលេង​កីឡាគ្រប់ប្រ

ភេទ​មានចំណូល​ចិត្តខាងបើកបរ​កបាល់តូចៗ​និងចូលចិត្តការបោះ​ជំរំ នៅកណ្តាល​ធម្មជាតិជាមួយ​បងប្អូន

លោកទាំងអស់ ​។ លោកមានទំលាប់​ទទួលការអប់រំ​ឱ្យចេះស្រឡាញ់ធម្មជាតិ​និងកីឡាតាំង​ពីលោកឋិតនៅ​

ក្នុងវ័យយុវភាព​។ អាយុ១៩ឆ្នាំ លោក B.P​ បានចូលបំរើក្នុងជួរ​កងទ័ពជាតិ ​បានទទួលឋានន្តរ​សក្តិជាអនុ

សេនីទោ ​ហើយបាន ​ទទួលបញ្ជឱ្យទៅរៀប​ចំទ័ពនៅប្រទេស​អាហ្វ្រិកខាងត្បូង ​។ ក្នុងសង្គ្រាមលោក​ B.P បានប្រើយុទ្ធ​វិធី ជា ច្រើន​ដើម្បីតាមដាន​ការសង្កេត ​ការហ្វឹកហ្វឺន​ដោយមានអំណត់ ​និងមាន​សតិស្មារតី

រឹងប៉ឹងផង ​ ។  បន្ទាប់ ​មកលោកមាន​គំនិតថា ​ត្រូវតែយក​វិធីសាស្ត្រ​ទាំងនេះមកអនុវត្ត​ក្នុងការអប់រំ ​កុមារា កុមារីតាំងតែ​ ពីវ័យ តូចៗទៅ​។ ឆ្នាំ១៩០៦​លោកបានបញ្ជូន​កម្រោង​ (កាយរឹទ្ធិកុមារ) ទៅកាន់​សមាជិក​ថ្នាក់ដឹកនាំកុមារ ​នានា និងអ្នក​មុខអ្នកការ​ដ៏ទៃទៀត​។ ឆ្នាំ១៩០៧ ​លោកបានផ្សព្វផ្សាយ​ គម្រោងកាយរឹទ្ធិ​ នេះទៅកាន់ទី់ ​ក្រុងធំៗមួយចំនួន​ហើយក្នុងខែ​សីហាក្នុងឆ្នាំ​ដដែល​ លោកបានសាកល្បង ​បើកជំរំនូវកោះ​ Brownsea Island,Dorset​។ នៅ​ទីនោះលោកបានប្រមូល​កុមារពីគ្រប់មជ្ឍដ្ឋា​នរួមទាំង ​បងប្អូនរបស់​ លោកដែល ​មានសមាជិ​ក ចំនួន​ ២២នាក់​ដោយស្មាក់​ចិត្តសម្រាប់ការ​បោះជំរំរយៈ​១០ថ្ងៃ ដើម្បី​ឱ្យពួកគេ​បាន យល់ច្បាស់​ពីច្បាប់របស់​កាយរឹទ្ធិ ដែល​បច្ចុប្បន្ន​នេះគេ​ស្គាល់ថា ​Patrol-System។    ​ឧទាហរណ៏ កុមារ​ ធ្វើការក្រោម​មគ្គុទេស កុមារ​គ្នាឯង ​ នាពេលនោះ​លោកត្រូវបាន​ទទួលការ​រិះ គន់យ៉ាង

ខ្លាំងអំពី ​មជ្ឍដ្ឋាន ​មាតាបិតាខ្លះ ​។  ឆ្នាំ១៩០៨​ លោកបាន​ផ្សព្វផ្សាយឯកសារ​កាយរឹទ្ធិ​សម្រាប់កុមារ​។ 

  ពីរសប្តា​ម្តងចេញ ​ជាផ្នែកៗមុន​នឹងក្លាយ ​ជាសៀវភៅមុន​ពេលឯកសាររៀប​ចំបានពាក់កណ្តាល​ក្រុម

កាយរឹទ្ធិ​បានផុសឡើងដូច​ផ្សិតពេញរា​ជាណាចក្រអង់គ្លេស​ លោកបានចេញ​ផ្សាយជា​ការសែត​ប្រចាំសប្តាហ៏

(កាយរឹទ្ធិ ) ​ដោយមាន​ ជំនួយពីមិត្តភ័ក្តិ​ក្នុងបំណង​ ទាក់ទងផ្ទាល់ជាមួយ​ក្រុមយុវជន​ដែលពេល​នោះបាន

ចាប់ទុក  ​ លោកជា អ្នក ដឹកនាំ ​។  រឿងនេះមិន​ស្ថិតនៅ លើទឹក​ដីប្រទេសអង់គ្លេស​ទេ ​ រលកកាយរឹទ្ធិបាន​

ផ្សព្វផ្សាយ​ទៅកាន់ ​ប្រ​ទេសនានាជាច្រើនទៀតហើយការងារនេះវាទៀមទារមគ្គុទេសនិងការងារ

រដ្ឋាបាលបន្ថែម ។     ចាប់ពី ឆ្នាំ១៩០៩ ​មកចលនាកាយរឹទ្ធិរបស់​លោក ​B.P ត្រូវបាន​គេអនុវត្តទៅ​តាម

បណ្តា​ប្រទេសជា​ច្រើន ​។ ព្រះ​ចៅចក្រភពអង់គ្លេ​សបានផ្តល់​ឋានន្តរសក្តិ ​ជូនលោកជាឧត្តសេនីយ៏ ​។នៅ

ឆ្នាំ១៩៣៧​ លោកB.Pក្នុងអាយុ៨០ឆ្នាំ ​លោកបាន​ចូលរួមជាលើក​ចុងក្រោយក្នុង​ការបោះជំរំនៅ ​ប្រទេសហូឡង់   ​ បន្ទាប់ពីនេះលោក​បានដកខ្លួនពី​ចលនាកាយរឹទ្ធិ ​និង បានទទួល​មរណភាពនៅ​ថ្ងៃទី ០៨ ខែ មករាឆ្នាំ១៩៤១ ​   នៅ Niary  នៅ ប្រទេសកេនីញ៉ា​(អាហ្វ្រិកខាងត្បូង ) ​។ ក្រោយពីលោក​ B.P បានទទួល​មរណភាពមក​  អ្នកស្រី B.P​ បានបន្ត​សកម្មភាពរបស់​ប្តីគាត់​រហូតមក ។

ខ-គោលបំណងនៃចលនាកាយរឹទ្ធិ

- គោលបំណង​នៃចលនាកាយរឹទ្ធិ​របស់លោក ​Baden-Powell ​គឺអប់រំកុមារា-​កុមារីទាំងឡាយ​ឱ្យ ក្លាយ ទៅជាមនុស្ស​មានសណ្តាន​ចិត្តល្អចេះជួយ​សង្គ្រោះអ្នកដ៏ទៃឆ្លាតវាងវៃចេះដោះស្រាយបញ្ហាគ្រប់បែបយ៉ាង មានចិត្តស្លូតបូត ​និងរីករាយជានិច្ច  ។

                     ចលនា​កាយរឹទ្ធិមាន​គ្រឹះសំខាន់ច្បាស់​លាស់ ៤យ៉ាងគឺ ។

-រស់នៅជាក្រុម

-រស់នៅជាមួយធម្មជាតិ

-បង្កើតវឌ្ឍនភាព

-គោរពពាក្យសច្ចាប្រណិធាន      

ពាក្យសច្ចា​ប្រណិធាននេះហើយដែលជា​គ្រឹះធំបំផុតក្នុងជីវិត្ត​កាយរឹទ្ធិម្នាក់ៗ ។​ កាយរឹទ្ធិត្រូវគោរព​ពាក្យ  សច្ចាថា  ​ត្រូវតែជួយសង្គ្រោះអ្នកដ៏ទៃ​គ្រប់ពេលវេលា​ទាំងអស់  ។ ក្រៅ​ពីនេះមានវិញ្ញាសារ​ជាច្រើនទៀត  ដែល​កាយរឹទ្ធិត្រូវរៀន ​ ព្រោះថាកាយរឹទ្ធិម្នាក់ៗ​ត្រូវចេះវិជ្ជាគ្រប់​ផ្នែកទាំងអស់ ​។ ដូច្នេះកាយរឹទ្ធិ​ត្រូវ រៀន បោះជំរំ​ ធ្វើមHបូ​សង់ស្ពាន ​ដោយប្រើខ្សែ​ចំណង ថែម​ទាំងរំរបួស​ ។ ល ។

គ-ប្រភេទកាយរឹទ្ធិ 

លោក Baden-Powell  ​បានបង្កើតចលនាកាយរឹទ្ធិ​ដំបូងបង្អស់​ តែមួយសាខា​ គឺចាប់ពីអាយុ ​១២ដល់ ១៧ឆ្នាំ ។   ​ក្រោមកកាយរឹទ្ធិ​មានការរីកចំរើន​ក្លាំង លោក​ក៏បានបំបែក​ ជា៣សាខាក្នុងនោះ​គឺ ៖

-                      ចាប់ពីអាយុ ៨ ​ដល់ ១១ ​ឆ្នាំមានឈ្មោះ​ថាបុត្រចចក ​គឺតរុណៈ​កាយរឹទ្ធិ ឫកាយរឹទ្ធិប្អូន​(Cub Sout)បានបង្កើតឡើង​នៅឆ្នាំ១៩១៣​។ ជាភាសា​បារាំងគឺ​ Louverteau ។

-                      ចាប់ពីអាយុ​ ១២-១៦ ឆ្នាំ​មានឈ្មោះ​ថាកាយរឹទ្ធិ​ឫកាយរឹទ្ធិជំទង់​(Scout)បានបង្កើត ឡើងនៅ ឆ្នាំ១៩១៧ ។

-                      ចាប់ពីអាយុ១៧ឆ្នាំ​ ឡើងទៅមានឈ្មោះ​ថាកាយរឹទ្ធិរៀមច្បង ​ភាសាអង់ក្លេស​ (Rover)​ជាភាសាបារាំងRoutier។

២-បាវចនា ៖

- បុត្រចចក​ឬតរុណៈកាយរឹទ្ធិ ឬ​កាយរឹទ្ធិប្អូនបាវចនា​របស់គេគឺ(ប្រសើ​រជានិច្ច ) ។​ ប្រភេទនេះ មានកន្សែងព​ណ៏លឿង តំណាង​ឱ្យព្រះអាទិត្យ​ដែលទើបនិងរះ​ហើយមានជីវិតជានិច្ច។

-កាយរឹទ្ធិឬកាយ​រឹទ្ធិជំទង់ ​បាវចនារបស់​ពួកគេគឺ (ប្រុងជានិច្ច ) ​ប្រភេទនេះ​គឺមាន​កន្សែង

ពណ៏​ប៉ៃតងតំណាង​ឱ្យសេចក្តី​សង្ឃឹមថា​និងបាន​ផ្លែផ្កា ។

-កាយរឹទ្ធិរៀមច្បង​ បាវចនារបស់​គេគឺ(បំរើជានិច្ច)​។  ប្រភេទនេះ​មានកន្សែង​ ពណ៏ក្រហម តំណាងឱ្យឈាម​គឺសេចក្តីក្លា​ហាន ​និងស្វឹតស្វាញ​ជានិច្ច។

ឃ-ប្រវត្តិកាយរឹទ្ធិកម្ពុជា

ក្រោយពី​បោះឆ្នោត ឆ្នាំ​១៩៩៣ ចលនា​កាយរឹទ្ធិបាន​រៀបចំឡើង​វិញនៅ​ពហុកីឡាដ្ឋាន​ជាតិអូឡាំពិក​ 

ដែលមាន​សមាជិកចំនួន​៥០នាក់ដោយមាន​ការទំនាក់ទំនង​ពីអង្គការកាយរឹទ្ធិពិ​ភពលោកដឹកនាំ​ ដោយ លោក  ​គឹមគ្យូយង់ ​ជាប្រធានកាយរឹទ្ធិ​ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ​។  ក្នុងអំឡុងុ​ឆ្នាំ២០០៧ដល់ឆ្នាំ២០០៨ ​ក្រោម​ការដឹកនាំដឆ្លាត​វៃរបស់​សម្តេចមហាសេនាបតី​តេយោ ហ៊ុន ​សែន បានបង្រួបបង្រួម​កាយរឹទ្ធិទាំង​   ពីក្រុមបញ្ចូលគ្នា​ ពោលគឺកាយរឹទ្ធិកម្ពុជា​ និងខេមរៈ​កាយរឹទ្ធិ ឱ្យ​ទៅជាសមាគមជាតិ​កាយរឹទ្ធិកម្ពុជា​តែ មួយ​   រួចបាន​សុំដាក់បញ្ចូល​ទៅជាសមាជិក​កាយរឹទ្ធិពិភពលោក  ​។   នៅថ្ងៃទី១ ខែកក្កាឆ្នាំ​២០០៨ ​អង្គការកាយ​រឹទ្ធិពិភព​លោកបាន​ទទួលយក ​សមាគមជាតិ​កាយរឹទ្ធិកម្ពុជា​ ជាផ្លូវការ។

នៅថ្ងៃទី១៤ ខែ​ កក្កា ឆ្នាំ ២០០៨​  គណប្រតិភូមួយ​ក្រុមដឹកនាំដោយ​ឯកឧត្ត ជ័យ  ​ចាបបានទៅទទួលទង់​

កាយរឹទ្ធិពិ​ភពលោកនៅ​លើកោះជេជូ ​Jeju នៃសាធារណរដ្ឋ​កូរ៉េក្រោមអធិបតី​ភាពឯក​ ឧត្តបណ្ឌ តិ

Han Seung Soo ​នាយករដ្ឋ​មន្ត្រីនៃសាធារណៈ​រដ្ឋកូរ៉េ ។

អ្វីទៅជាកាយរឹទ្ធិ?

និយមន័យ​ ១- ចលនាកាយរឹទ្ធិ ​គឺជាចលនាអប់ចំពោះ​ យុវវ័យដោយឈរ​លើគោលការណ៌​ស្ម័ក្រចិត្ត ។

ចលនានេះ​ពុំមានលក្ខណៈ​បំរើនយោបាយទេ​ ហើយបើក​ចំហរជា​និច្ចដល់​ជនគ្រប់រូប​

 

 

2011-10-03 09:11:08

អាសយដ្ឋាន | ផ្តល់មតិ