ប្រព័ន្ធល្បាត( 2011-12-21 11:19:09)

ប្រព័ន្ធល្បាត

     គោលការណ៍​នៃប្រព័ន្ធ​ល្បាតបានបង្ហាញ​ជាលើកដំបូង​ដោយB.P នៅ​ពេលដែល​គាត់បានបំពេញ​ការងារ​ជា កងទ័ព​នៅប្រទេស​ឥណ្ឌា​។ ប្រព័ន្ធនេះ​ត្រូវបាន​អនុវត្តដោយ​គាត់បាន​បែងចែក​ទាហានជាក្រុម​តូចៗ នៅ​ក្នុងផែនការ​ប្រតិបត្តិការ​នានា ​នាពេលនោះ​។

នៅពេល​ដែល​កាយរឹទ្ធិ​កម្មសម្រាប់​ក្មេងប្រុស​ត្រូវបាន​បង្កើតឡើង​និងផ្សព្វផ្សាយ​ប្រព័ន្ធល្បាត​ក៏ត្រូវ​បានអនុវត្តយ៉ាង​ល្អ ប្រសើរ ​នៅក្នុង​ការបង្កើត​ក្រុមនៅ​តាមសាលារៀន​និងអ្នក​ជិតខាង​របស់ពួកគេ​។

ប្រព័ន្ធល្បាត ធ្វើឱ្យយុវជន​ទទួល បាននូវ​មេរៀន​បទពិសោធនៃការ​ផ្សងព្រេង ​ពិតប្រាក​ដដែលផ្តល់​ដោយ កម្មវិធីនិងការ បង្កើតក្រុម​ ព្រមទាំងផ្តល់​ឱកាសដល់​យុវជន​ជ្រើសរើស​មេល្បាតរបស់​ពួកគេដោយផ្ទាល់​។

ប្រព័ន្ធល្បាត ជាវិធីមួយ​ដើម្បីជួយ​កាយរឹទ្ធិឱ្យ​មានការអភិវឌ្ឍ​ខាងរូបរាងកាយ​ផ្លូវចិត្ត​សង្គម​អវេគ​ដោយឆ្លងកាត់​សមាជិក​ភាពនៃល្បាត​។

ប្រព័ន្ធល្បាត ធ្វើឱ្យយុវវ័យ​មានស្មារតី​ទទួលខុស​ត្រូវចំពោះ​ អំពើល្អ​របស់ល្បាត​និងរបស់កង​។ ឆ្លងតាម​ប្រព័ន្ធល្បាត   ​កាយរឹទ្ធិ​ទាំងអស់និង​មានកាយសម្បទាមាំមួន​មានគំនិត​ច្នៃប្រឌិត​មានស្មារតីវាង​វៃចេះជួយខ្លួនឯង​និងជួយអ្នកដទៃ​។ នៅ

ក្នុងចលនា​កាយរឹទ្ធិ​វិធីគ្រប់គ្រងកង​គឺត្រូវ​យល់ដឹង​ពីប្រព័ន្ធល្បាតមេដឹកនាំកាយរឹទ្ធិ​  (មេកង​ជំនួយការមេកង)​ មេក្រុមល្បាត​និង​មេល្បាត ជាធាតុ​៣សំខាន់​ដែលបង្កើតជា​ប្រព័ន្ធល្បាត។

2011-12-21 11:15:49
2011-12-21 11:14:10
2011-12-21 11:12:47
2011-12-21 11:11:31
2011-12-21 11:03:29
2011-12-21 10:55:00
2011-12-21 10:53:06
2011-12-21 10:50:37
2011-12-21 10:48:29
2011-12-21 10:47:11
2011-12-21 10:45:38
2011-12-21 10:13:47
2011-12-19 15:36:43
2011-12-19 15:00:31

អាសយដ្ឋាន | ផ្តល់មតិ