សមាជិកល្បាត( 2011-12-21 11:03:29)

សមាជិកល្បាត

   សមាជិក​ក្នុងល្បាតទាំងអស់​នឹងក្លាយទៅជាមិត្ត​ដ៏ជិតស្និទ្ធនឹងគ្នា​ដែលត្រូវសិក្សា​ធ្វើការ​និងលេងល្បែង​ជាមួយគ្នា​និងអាចមាន​អាយុខុសៗគ្នា​។​កាយរឹទ្ធិដែល​មានវ័យ ចំ​ណាស់ជាងគេ​ព្រម ទាំងមាន​បទពិសោធ​អាច​ជួយបណ្តុះបណ្តាល​ឬ​បង្រៀន កាយ​រឹទ្ធិដែល​ក្មេងជាង​ឬមានអាយុ​ស្មើគ្នា។ សមាជិក   ល្បាត​ត្រូវបានទទួល​ភារកិច្ច​និងការទទួល​ខុសត្រូវច្បាស់លាស់រួមមានៈ    

 ១ សមាជិកល្បាតទទួលបន្ទុកសង្រ្គោះបឋម

ត្រូវចេះក្បួនសង្គ្រោះ​សំខាន់ៗ​និងការ​ព្យាបាលដំបូង​ដើម្បីសង្គ្រោះ​មនុស្សបាន​និងត្រូវរៀបចំទុកដាក់​សំពៀត ប្រដាប់​ប្រដាសង្គ្រោះ​ហើយត្រូវយក​របស់ទាំងនោះ​ទៅ​ជាមួយគ្រប់ពេល​វេលាដូច​ជាពេលបោះជំរំ​ឡើងភ្នំ ៘ 

មុខងារ​នេះត្រូវ​ទទួលបន្ទុក​ដោយកាយរឹទ្ធិ​ដែលមាន​បទពិសោធ។

សមាជិកល្បាតទទួលបន្ទុកហេរញ្ញិក

ជាអ្នកទទួល​បន្ទុកខាង​គណនេយ្យ​និងហិរញ្ញវត្ថុ។ ​បញ្ជីគណនេយ្យ​ត្រូវរាមការជូន​មេល្បាត​និងអង្គប្រជុំជាប្រចាំ​។

សមាជិកល្បាតទទួលបន្ទុកសម្ភារៈ

ជាអ្នកទទួល​ខុសត្រូវសម្ភារ​ទាំងអស់របស់ល្បាត​និងចែក​រំលែកទៅ​ឱ្យសមាជិក​ដទៃទៀត​នៅក្នុងល្បាត​ដោយមាន​បញ្ផីត្រឹមត្រូវ​និងអាចស្នើ​ឱ្យទិញសម្ភារ​ណា​ដែលខ្លួនគិត​ថាមានប្រយោជន៍​ចំពោះល្បាត​។

សមាជិកល្បាតទទួលបន្ទុកភស្តុភារៈ

ជាអ្នកទទួល​បន្ទុកខាង​ទិញម្ហូបអាហារ​និងគ្រឿងដែល​ចាំបាច់​សម្រាប់​ធ្វើម្ហូបក្នុង​ល្បាត។

សមាជិកល្បាតទទួលបន្ទុកនាំផ្លូវៈ

ជាអ្នកស្គាល់​ភូមិសាស្ត្រ​និងស្ទាត់ជំនាញ​អំពីសញ្ញា​ដើរផ្លូវ​និងឋានលេខា​(ចេះប្រើប្រាស់ត្រីវិស័យ និងផែនទី)​

សមាជិកល្បាតទទួលបន្ទុកលេខាធិការៈ

លេខាធិការ​ទទួលបន្ទុក​គ្រប់គ្រង​ឯកសារបស់​ល្បាត​ជាអ្នកធ្វើកំណត់​ហេតុអង្គប្រជុំ​ធ្វើរបាយការណ៍​និងជាអ្នកទទួលបន្ទុក​ការងាររដ្ឋ​បាលរបស់​ល្បាត។

   ចំណាំៈ​មុខងារផ្សេងៗ​ទៀតដូចជា​អ្នកយកព័ត៌មាន​និងអ្នកដឹកនាំ​លេងកំសាន្ត​៘​អាចប្រគល់​បន្ថែមឱ្យ​សមាជិក​ណាម្នាក់​ផ្សេងទៀត។

សមាជិកកាយរឹទិ្ធ​ក្នុងល្បាតនីមួយៗ​ត្រូវគោរពរាល់បទ​បញ្ជារបស់មេល្បាត។

2011-12-21 11:19:09
2011-12-21 11:15:49
2011-12-21 11:14:10
2011-12-21 11:12:47
2011-12-21 11:11:31
2011-12-21 10:55:00
2011-12-21 10:53:06
2011-12-21 10:50:37
2011-12-21 10:48:29
2011-12-21 10:47:11
2011-12-21 10:45:38
2011-12-21 10:13:47
2011-12-19 15:36:43
2011-12-19 15:00:31

អាសយដ្ឋាន | ផ្តល់មតិ