ការប្រជុំមេល្បាត( 2011-12-21 10:55:00)

ការប្រជុំមេល្បាត(Court of honor -Patrol's leaders in council  -Patrol leaders Meeting or Troop leaders council Meeting ) 

 ការរប្រជុំមេល្បាត ជាការប្រជុំការងាររបស់កង

-ការប្រជុំ​មេល្បាត​ជាចំណែកមួយ​មានសារៈសំខាន់​នៅក្នុង​ប្រព័ន្ធល្បាត។

-ការប្រជុំមេល្បាត​ជាគណៈកម្មាធិការ​អចិន្ត្រៃយ៍​ដោះស្រាយ​រាល់បញ្ហា​របស់កង។

-ការប្រជុំមេល្បាត​មានសមាសភាពជាអាទិ​មេកង​(ជំនួយការមេកង)​មេក្រុមល្បាត​មេល្បាត (ជំនួយការមេល្បាត)

-ការប្រជុំមេល្បាត​គឺជាការ​សម្រេចកម្មវិធី​ការងារគ្រប់​គ្រង​ការងារផ្សេងៗ​ដូចជា​ការបោះជំរំ​ការឡើងភ្នំ៘​របស់កង។

ប្រសិទ្ធភាពនៃការប្រជុំមេល្បាត

នៅក្នុងអង្គ​ប្រជុំមេល្បាត​ជំនួយការល្បាត​ទាំងអស់​និងជំនួយ​ការកងត្រូវ​បានអញ្ជើញ​ចូលរួម​ជាកិត្តិយស​

មេកង​គ្រាន់អ្នក​ចូលរួមជា​ទីប្រឹក្សា​និងណែនាំ​ប៉ុន្តែមិនត្រូវ​បានចូលរួម​បោះឆ្នោតទេ​។

ដើម្បីប្រសិទ្ធិ​ភាពការងារ​កងនីមួយៗ​ត្រូវរៀប​ចំការប្រជុំ​ឱ្យបានទៀង​ទាត់រៀងរាល់​សប្តាហ៍។

ការទទួលខុសត្រូវរបស់ការប្រជុំមេល្បាត

-គាំពារតិត្តិយស​របស់កង​ដោយត្រូវធ្វើ​ឱ្យការអនុវត្ត​គំរូបទដ្ឋាន​ចំពោះឯកសណ្ឋាន​គារវកិច្ច​របៀបរបបកាយរឹទ្ធិ​ផ្សេងទៀត​៘​បានល្អប្រសើរ

-ពន្យល់​និងណែនាំ​ដល់នវកាយរឹទ្ធិអំពី​សិទ្ធិ​ផលប្រយោជន៍​នៃការចូល​រួមក្នុងចលនា​កាយរឹទ្ធិ

-រៀបចំផែន​ការនិងកម្មវិធី​របស់កង

-ពង្រឹងការងារ​រដ្ឋបាល​គ្រប់គ្រងមូល​និធិរបស់កង​និងទទួលខុស​ត្រូវថែរក្សាសម្ភារ​បរិក្ខារផ្ទាល់​របស់កង ព្រមទាំង​ទទួលខុស​ត្រូវសេចក្តី​សម្រេចចិត្ត​ទូទៅរបស់កង។

ក្រមសីលធម៍នៃ ការប្រជុំល្បាត

 -ត្រូវធ្វើគំរូល្អ​ប្រសើរក្នុង​ជីវភាពនៃ​ការសច្ចាប្រណិធាន​និងច្បាប់កាយរឹទ្ធិ

 -ប្រព្រឹត្ត​តាមកិត្តិយល​និងប្រពៃណី​របស់កង

 -ចាត់ទុក​បំណងប្រាថ្នា​នានារបស់ល្បាត​កង​មុន​បំណងប្រាថ្នា​របស់ខ្លួន

 -ជាអ្នកត្រឹមត្រូវ​និងយុត្តិធម៌​ក្នុងការ​វិនិច្ឆ័យ​កិច្ចការនានា

 -ប្រព្រឹត្តតាម​សេចក្តីសម្រេច​ចិត្តរបស់​មិតិភាគច្រើន

 -គោរពលក្ខការណ៍​សម្ងាត់នៃ​ការប្រជុំ​មេល្បាត៕

2011-12-21 11:19:09
2011-12-21 11:15:49
2011-12-21 11:14:10
2011-12-21 11:12:47
2011-12-21 11:11:31
2011-12-21 11:03:29
2011-12-21 10:53:06
2011-12-21 10:50:37
2011-12-21 10:48:29
2011-12-21 10:47:11
2011-12-21 10:45:38
2011-12-21 10:13:47
2011-12-19 15:36:43
2011-12-19 15:00:31

អាសយដ្ឋាន | ផ្តល់មតិ