ភារកិច្ចរបស់មេកង ជំនួយការមេកង មេក្រុមល្បាត មេល្បាត ជំនួយការ មេល្បាត លេខាធិការ ហេរញ្ញិក និងភ័ស្តុភារកង( 2011-12-19 15:00:31)

ភារកិច្ចរបស់មេកង​ ជំនួយការមេកង​ មេក្រុមល្បាត ​មេល្បាត ​ជំនួយការ ​មេល្បាត ​លេខាធិការ ហេរញ្ញិក ​និងភ័ស្តុភារកង

      ១ មេកង 

       -ជ្រើសរើសយុវជន ​រៀបចំ​ និងចុះបញ្ចីកង

      -រៀបចំកង ​និងអនុវត្ត​កម្មវិធីប្រចាំឆ្នាំ ​និងដាក់ជូន​មេកង​ឯកភាព​សម្រេច

      -ទទួលរ៉ាប់រង​ការតម្លើង​ឋានន្តរស័ក្កិ​ដល់កាយរឹទ្ធិ

       -ហ្វឹកហ្វឺនមេល្បាត

       -ធ្វើរបាយការណ៍​ជូនកងឯកភាព​អំពីការ​រីកចំរើន​នៃការងារ​របស់កង។

       ២ ​ជំនួយការមេកង​-ទទួលបន្ទុករដ្ឋបាល

       -រក្សាឯកសារនានា​ និងធ្វើរបាយការណ៍របស់កង

       -រៀបចំ​ និងគ្រប់គ្រងថវិកាកង

       -រក្សាការចុះបញ្ជី​សម្ភាររបស់កង

       -ជំនួសមេកងពេល​មេកងអវត្តមាន

      ៣  ​ជំនួយការមេកង-ទទួលបន្ទុកកម្មវិធី

       -ហ្វឹកហ្វឺនមេល្បាត

       -ធានាឱ្យប្រព័ន្ធល្បាត​ដំណើរការនៅក្នុងកង

       -ប្រឹក្សាយោបល់​ជាមួយមេល្បាតអំពី​ ការប្រជុំកង​ និងសកម្មភាពនានា

       -លើកទឹកចិត្ត ​និងជួយសមាជិក​កាយរឹទ្ធិបំពេញការងារ​ និងតម្រូវការវឌ្ឍន​កម្មរបស់គេ

       -ជំនួសមេកង​ពេលមេកងអវត្តមាន

មេក្រុមល្បាត 

 -មេក្រុមល្បាត​ជាមេដឹកនាំយ៉ាងសំខាន់​ និងទទួលខុស​ត្រូវខ្ពស់​ដំណើរការ​កងទាំងមូល។

-មេក្រុមល្បាត​ ជាប្រធាននៅ​ក្នុងពិធីប្រជុំក្រុម​ប្រឹក្សា​មេដឹកនាំល្បាត​ និងជាអ្នកទាក់ទង​ដោយផ្ទាល់ជា​ មួយមេកង។

-មេក្រុមល្បាត​រៀបចំផែនការ​ និងអនុវត្ត​សកម្មភាពរបស់កង​ និងមានភារកិច្ច​ដូចខាងក្រោមៈ

-បំពេញកិច្ច​ការជាអ្នកដឹកនាំ​កងនៅរាល់​ការប្រជុំកង​ ព្រិត្តការណ៍កាយរឹទ្ធិ​ និងសកម្មភាពនានា

-ជាអធិបតី​នៅរាល់ប្រជុំ​នៃក្រុមប្រឹក្សា​មេដឹកនាំល្បាត​ និងទទួលខុស​ត្រូវផងដែរ​ការធ្វើផែនការ​ និងការ ​អនុវត្តសកម្មភាព​របស់កង។

-ទទួលខុសត្រូវ​ការងារបោះ​ជំរំ​ ការឡើងភ្នំ ​និងសកម្មភាព​ពិសេសរបស់កង

-ពិគ្រោះយោបល់​ជាមួយមេកង ​លើការរៀបចំលេខា​ ហេរញ្ញិក ​និងភ័ស្តុភារកង

-លើកទឹកចិត្ត​ និងជួយមេល្បាត​នៅក្នុងការ​ប្រជុំល្បាត ​ការធ្វើសកម្មភាព​នៅទីលាន​ និងផ្តល់យោបល់​ ជូនគ្រប់ល្បាត​ទាំងអស់។

៥  លេខា

  -រក្សាទុករាល់ឯកសារនានារបស់កង និងកត់ត្រារាល់ការងាររួមទាំងសកម្មភាពរបស់កង

 -រក្សាទុកកសាររបស់សមាជិកម្នាក់ៗដូចជា បញ្ជីឈ្មោះ អាយុ ការតម្លើងឋានន្តរស័ក្កិ

-ធ្វើលិខិតអញ្ជើញកាយរឹទ្ធិ ឬលិខិតជូនមាតាបិតាកាយរឹទ្ធិបើមានករណីពិសេស។

 ៦  ហេរញ្ញិក

-កត់ត្រានិងគ្រប់គ្រងរាល់ការបង់វិភាគទានរបស់សមាជិក

-គ្រប់គ្រងរាល់ថវិកាបានមកពីសម្បុរសជននានា

៧  ភស្តុភារ

 -គ្រប់គ្រងរាល់គ្រឿងបរិក្ខា រួមមានទង់ជាតិ ទង់កង តង់ សម្ភារផ្ទះបាយ និងប្រដាប់ប្រដាផ្សេងទៀត។

 -ចុះបញ្ជីសម្ភាររបស់កង

 -ទទួលបន្ទុកសំអាតទីកន្លែងប្រជុំ

 -លើកទឹកចិត្តកាយរឹទ្ធិទាំងអស់ឱ្យចេះថែរក្សាសម្ភារនានារបស់កង

 -នៅពេលបោះជំរំ ឬឡើងភ្នំ ភ័ស្តុភារកងធ្វើការជាមួយជំនួយការកង ផ្គត់ផ្គង់ម្ហូបអាហារ ប្រេងឥន្ធនៈ ៘ ដល់កងទាំងមូល។

៨  មេល្បាត- ជាអ្នកដឹកនាំល្បាត

 -ដឹកនាំល្បាតតាមគំនិតផ្តូចផ្តើម និងបទពិសោធន៍ផ្ទាល់ខ្លួនតាមគោលការណ៍និងស្មារតីកាយរឹទ្ធិ

 -រួមគ្នាជាមួយសមាជិកល្បាតរបស់ខ្លួនរៀបចំផែនការល្បាត សកម្មភាព ការប្រជុំ ការឡើងភ្នំ អំពើល្អ    

  និងព្រឹត្តិការណ៍ទាំងឡាយរបស់កាយរឹទ្ធិដោយអនុលោមតាមផែនការរបស់កង។

 -ទទួលបន្ទុកការរៀបចំផែនការ គម្រោងសេវាសហគមន៍ ជាមួយល្បាតដែលទទួលបន្ទុកកិច្ចការនេះ

 -បែងចែកការទទួលខុសត្រូវនានាក្នុងចំណោមសមាជិកល្បាតទាំងអស់ដោយពិភាក្សាជាមួយមេកង

 -លើកទឹកចិត្តសមាជិករបស់ខ្លួនឱ្យសកម្មចូលរួមលើកកម្ពស់វឌ្ឍនកម្មបណ្ណសញ្ញា

៩  ជំនួយការមេល្បាត

 -ជាជំនួយការមេល្បាត និងជំនួសមេល្បាតនៅពេលមេល្បាតអវត្តមាន។

2011-12-21 11:19:09
2011-12-21 11:15:49
2011-12-21 11:14:10
2011-12-21 11:12:47
2011-12-21 11:11:31
2011-12-21 11:03:29
2011-12-21 10:55:00
2011-12-21 10:53:06
2011-12-21 10:50:37
2011-12-21 10:48:29
2011-12-21 10:47:11
2011-12-21 10:45:38
2011-12-21 10:13:47
2011-12-19 15:36:43

អាសយដ្ឋាន | ផ្តល់មតិ