ប្រវត្តកាយរឹទ្ធិពិភពលោក( 2011-10-03 09:11:08)

ប្រវត្តិ  និង គោលបំណងនៃចលនាកាយរឹទ្ធិ(សាកល្បង)



 ក- លោក Baden-Powell

     ចលនាកាយរឹទ្ធិជាចលនាយុវភាពមួយបង្កើតឡើងដោយលោក Robert Stephenson Smyth Lord Baden-Powell ដែលគេតែងហៅ​លោក​ថា B.P។ លោក Baden-Powell ជានាយទាហានជាតិអង់គ្លេសមួយរូបកើតនៅថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ១៨៥៧ នៅទីក្រុងឡុងដ៏ប្រទេស  អង់គ្លេស។ ក្នុងគ្រួសារ មួយដែលមានបុត្រជាច្រើន ឪពុករបស់លោក B.P បានស្លាប់នៅពេលដែលលោក មាន អាយុ៣ឆ្នាំ ។ តាំងពីក្មេងមកលោក B.P ចូល ចិត្តលេង កីឡាគ្រប់ប្រភេទមានចំណូលចិត្តខាងបើកបរកបាល់តូចៗ និងចូលចិត្តការបោះជំរំ នៅកណ្តាលធម្មជាតិជាមួយបងប្អូន លោកទាំងអស់ ។ លោកមានទំលាប់ទទួលការអប់រំឱ្យចេះស្រឡាញ់ធម្មជាតិនិងកីឡាតាំងពីលោកឋិតនៅ ក្នុងវ័យយុវភាព។ អាយុ១៩ឆ្នាំ លោក B.P បានចូលបំរើក្នុងជួរកងទ័ពជាតិ បានទទួលឋានន្តរសក្តិជាអនុ សេនីទោ ហើយបាន ទទួលបញ្ជឱ្យទៅរៀបចំទ័ពនៅប្រទេសអាហ្វ្រិកខាងត្បូង ។ ក្នុងសង្គ្រាមលោក B.P បានប្រើយុទ្ធវិធីជាច្រើនដើម្បីតាមដានការសង្កេត ការហ្វឹកហ្វឺនដោយមានអំណត់ និងមានសតិស្មារតីរឹងប៉ឹងផង ។ បន្ទាប់ មកលោក មានគំនិតថា ត្រូវតែយកវិធីសាស្ត្រទាំងនេះមកអនុវត្តក្នុងការអប់រំ កុមារា កុមារីតាំងតែពីវ័យតូចៗទៅ ។ ឆ្នាំ១៩០៦លោកបានបញ្ជូនគម្រោង (កាយរឹទ្ធិកុមារ) ទៅកាន់សមាជិកថ្នាក់ដឹកនាំកុមារនានា និងអ្នកមុខអ្នកការដទៃទៀត។ ឆ្នាំ១៩០៧ លោកបានផ្សព្វផ្សាយ គម្រោងកាយរឹទ្ធិ នេះទៅកាន់ទី់ ក្រុងធំៗមួយចំនួនហើយក្នុងខែសីហាក្នុងឆ្នាំដដែល លោកបានសាកល្បង បើកជំរំនូវកោះ Brownsea Island,Dorset ។ នៅទីនោះលោកបានប្រមូល កុមារពីគ្រប់មជ្ឍដ្ឋានរួមទាំង បងប្អូនរបស់ លោកដែលមានសមាជិកចំនួន ២២នាក់ដោយស្ម័គ្រចិត្តសម្រាប់ការបោះជំរំរយៈ១០ថ្ងៃ ដើម្បីឱ្យពួកគេបាន យល់ច្បាស់ពីច្បាប់របស់កាយរឹទ្ធិ ដែលបច្ចុប្បន្ននេះគេស្គាល់ថា Patrol-System ។ ឧទាហរណ៏ កុមារ ធ្វើការក្រោមមគ្គុទេសកុមារគ្នាឯង នាពេលនោះ លោកត្រូវបានទទួលការរិះគន់យ៉ាងខ្លាំងអំពីមជ្ឍដ្ឋានមាតាបិតាខ្លះ ។ ឆ្នាំ១៩០៨ លោកបានផ្សព្វផ្សាយឯកសារកាយរឹទ្ធិសម្រាប់កុមារ។ ពីរសប្តាម្តងចេញ ជាផ្នែកៗមុននឹងក្លាយ ជាសៀវភៅមុនពេលឯកសាររៀបចំបានពាក់កណ្តាលក្រុម កាយរឹទ្ធិបានផុសឡើងដូចផ្សិតពេញរាជាណាចក្រអង់គ្លេស លោកបានចេញផ្សាយជាការសែតប្រចាំសប្តាហ៏ (កាយរឹទ្ធិ ) ដោយមាន ជំនួយពីមិត្តភ័ក្តិក្នុងបំណងទាក់ទងផ្ទាល់ជាមួយក្រុមយុវជនដែលពេលនោះបាន ចាប់ទុកលោកជាអ្នកដឹកនាំ ។ រឿងនេះមិនស្ថិតនៅលើទឹកដីប្រទេសអង់គ្លេសទេរលកកាយរឹទ្ធិបាន ផ្សព្វផ្សាយទៅកាន់ប្រទេសនានាជាច្រើន ទៀតហើយការងារនេះវាទៀមទារមគ្គុទេសនិងការងារ រដ្ឋាបាលបន្ថែម ។ ចាប់ពី ឆ្នាំ១៩០៩ មកចលនាកាយរឹទ្ធិរបស់លោក B.P ត្រូវបានគេអនុវត្តទៅតាម បណ្តាប្រទេសជាច្រើន ។ ព្រះចៅចក្រភពអង់គ្លេសបានផ្តល់ឋានន្តរសក្តិ ជូនលោកជាឧត្តសេនីយ៏ ។នៅ ឆ្នាំ១៩៣៧ លោកB.Pក្នុងអាយុ៨០ឆ្នាំ លោកបានចូលរួមជាលើកចុងក្រោយក្នុងការបោះជំរំនៅ ប្រទេសហូឡង់ បន្ទាប់ពីនេះលោកបានដកខ្លួនពីចលនាកាយរឹទ្ធិ និង បានទទួលមរណភាពនៅថ្ងៃ ទី ០៨ ខែ មករាឆ្នាំ១៩៤១ នៅ Niary នៅ ប្រទេសកេនីញ៉ា(អាហ្វ្រិកខាងត្បូង ) ។ ក្រោយពីលោក B.P បានទទួលមរណភាពមក អ្នកស្រី B.P បានបន្ត សកម្មភាពរបស់ប្តីគាត់រហូតមក ។

ខ-គោលបំណងនៃចលនាកាយរឹទ្ធិ

   - គោលបំណងនៃចលនាកាយរឹទ្ធិរបស់លោក Baden-Powell គឺអប់រំកុមារា-កុមារីទាំងឡាយឱ្យ ក្លាយ ទៅជាមនុស្សមានសណ្តានចិត្ត ល្អចេះជួយ សង្គ្រោះអ្នកដ៏ទៃឆ្លាតវាងវៃចេះដោះស្រាយបញ្ហាគ្រប់បែបយ៉ាង មានចិត្តស្លូតបូត និងរីករាយជានិច្ច។ ចលនាកាយរឹទ្ធិមានគ្រឹះសំខាន់ច្បាស់លាស់ ៤យ៉ាងគឺ៖ 1- រស់នៅជាក្រុម

2- រស់នៅជាមួយធម្មជាតិ

3- បង្កើតវឌ្ឍនភាព

4- គោរពពាក្យសច្ចាប្រណិធាន ពាក្យសច្ចាប្រណិធាននេះហើយដែលជាគ្រឹះធំបំផុតក្នុងជីវិត្តកាយរឹទ្ធិម្នាក់ៗ ។ កាយរឹទ្ធិត្រូវគោរពពាក្យ សច្ចាថា ត្រូវតែជួយសង្គ្រោះអ្នកដ៏ទៃគ្រប់ពេលវេលាទាំងអស់។ ក្រៅពីនេះមានវិញ្ញាសារជាច្រើនទៀត ដែលកាយរឹទ្ធិត្រូវរៀនព្រោះថាកាយរឹទ្ធិម្នាក់ៗ ត្រូវ ចេះវិជ្ជាគ្រប់ផ្នែកទាំងអស់ ។ ដូច្នេះកាយរឹទ្ធិត្រូវ រៀន បោះជំរំ ធ្វើមHបូ សង់ស្ពាន ដោយប្រើខ្សែចំណង ថែមទាំងរំរបួស ។ ល ។ គ-ប្រភេទកាយរឹទ្ធិ ៖ លោក Baden-Powell បានបង្កើតចលនាកាយរឹទ្ធិដំបូងបង្អស់ តែមួយសាខា គឺចាប់ពីអាយុ ១២ដល់ ១៧ឆ្នាំ ។ ក្រោមកកាយរឹទ្ធិមានការរីកចំរើនក្លាំង លោកក៏បាន បំបែក ជា៣សាខាក្នុងនោះគឺ ៖

     - ចាប់ពីអាយុ ៨ ដល់ ១១ ឆ្នាំមានឈ្មោះថាបុត្រចចក គឺតរុណៈកាយរឹទ្ធិ ឫកាយរឹទ្ធិប្អូន(Cub Sout)បានបង្កើតឡើងនៅឆ្នាំ១៩១៣ ជាភាសាបារាំងគឺ Louverteau ។

     - ចាប់ពីអាយុ ១២-១៦ ឆ្នាំមានឈ្មោះថាកាយរឹទ្ធិឫកាយរឹទ្ធិជំទង់(Scout) បានបង្កើត ឡើងនៅឆ្នាំ១៩១៧ ។

     - ចាប់ពីអាយុ១៧ឆ្នាំ ឡើងទៅមានឈ្មោះថាកាយរឹទ្ធិរៀមច្បង ភាសាអង់ក្លេស (Rover) ជាភាសាបារាំងRoutier។

     គ-បាវចនា ៖

     - បុត្រចចកឬតរុណៈកាយរឹទ្ធិ ឬកាយរឹទ្ធិប្អូនបាវចនារបស់គេគឺ(ប្រសើរជានិច្ច ) ។ ប្រភេទនេះ មានកន្សែងពណ៏លឿង តំណាងឱ្យ​ព្រះអាទិត្យ​ដែល ទើបនិង រះហើយមានជីវិតជានិច្ច។

     -កាយរឹទ្ធិឬកាយរឹទ្ធិជំទង់ បាវចនារបស់ពួកគេគឺ (ប្រុងជានិច្ច ) ប្រភេទនេះគឺមានកន្សែង ពណ៏ប៉ៃតង​តំណាងឱ្យសេចក្តី​សង្ឃឹម​ថានិងបានផ្លែផ្កា ។

    -កាយរឹទ្ធិរៀមច្បង បាវចនារបស់គេគឺ(បំរើជានិច្ច)។ ប្រភេទនេះមានកន្សែង ពណ៏ក្រហម តំណាងឱ្យឈាមគឺសេចក្តីក្លាហាន និងស្វឹតស្វាញជានិច្ច។

   ឃ-ប្រវត្តិកាយរឹទ្ធិកម្ពុជា ក្រោយពីបោះឆ្នោត ឆ្នាំ១៩៩៣ ចលនាកាយរឹទ្ធិ​បាន​រៀបចំ​ឡើងវិញនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលមានសមាជិកចំនួន​  ៥០នាក់​​ដោយមានការទំនាក់ទំនងពីអង្គការកាយរឹទ្ធិពិភពលោកដឹកនាំ ដោយ លោក គឹមគ្យូយង់ ជាប្រធានកាយរឹទ្ធិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ក្នុងអំឡុងុឆ្នាំ២០០៧ដល់ឆ្នាំ២០០៨ ក្រោមការដឹកនាំដឆ្លាតវៃរបស់សម្តេចមហាសេនាបតីតេយោ ហ៊ុន សែន បានបង្រួបបង្រួមកាយរឹទ្ធិទាំង ពីក្រុមបញ្ចូលគ្នា ពោលគឺកាយរឹទ្ធិកម្ពុជា និងខេមរៈកាយរឹទ្ធិ ឱ្យទៅជាសមាគមជាតិកាយរឹទ្ធិកម្ពុជាតែ មួយ រួចបានសុំដាក់បញ្ចូលទៅជាសមាជិកកាយរឹទ្ធិពិភពលោក ។ នៅថ្ងៃទី១ ខែកក្កាឆ្នាំ២០០៨ អង្គការកាយរឹទ្ធិពិភពលោកបានទទួលយក សមាគមជាតិកាយរឹទ្ធិកម្ពុជា ជាផ្លូវការ។ នៅថ្ងៃទី១៤ ខែ កក្កា ឆ្នាំ ២០០៨ គណប្រតិភូ​​មួយក្រុមដឹកនាំដោយឯកឧត្ត ជ័យ ចាបបានទៅទទួលទង់ កាយរឹទ្ធិពិភពលោកនៅលើកោះជេជូ Jeju នៃសាធារណរដ្ឋ​កូរ៉េក្រោម​អធិបតីភាព​ឯកឧត្តបណ្ឌ តិ Han Seung Soo នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋកូរ៉េ ៕

2012-01-17 14:36:34

អាសយដ្ឋាន | ផ្តល់មតិ